ជនបង្គោលមកពីរាជធានី ខេត្ត ចំនួន២៥ ទទួលបានការបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨
ចុះផ្សាយ: ថ្ងៃទី23 ខែ10 ឆ្នាំ2025
ជនបង្គោលមកពីរាជធានី ខេត្ត ចំនួន២៥ ទទួលបានការបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនជនបង្គោលមកពីរាជធានី ខេត្ត ទាំង២៥។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក សុង សិទ្ធិ តំណាង UNDP ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាជនបង្គោលមកពីរាជធានី ខេត្ត ក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចំនួន ៦២នាក់ (ស្រី ១១នាក់ ជនមានពិការភាព ៥នាក់) នៅសណ្ឋាគារសាន់នីកំពត។ វគ្គបណ្ដុះបណ្ដាលនេះសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងទូលំទូលាយអំពី ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ (National Disability Strategic Plan 2024-2028) ជាពិសេសផ្ដោតលើសូចនាករនានាដែលពាក់ព័ន្ធនឹងការងារមន្ទីរ អង្គភាព ជុំវិញរាជធានី ខេត្ត ក៏ដូចគ្នាអំពីរបៀបអនុវត្តជាក់ស្តែងនៅក្នុងការប្រើប្រាស់ថ្នាលតាមដាននិងវាយតម្លៃឌីជីថលឱ្យមានប្រសិទ្ធភាព៕