រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្ដមរដ្ឋមន្រ្ដី ជា សុមេធី ទទួលជួបសំណេះសំណាលជាមួយយុវជនមានពិការភាពកម្ពុជា មុនទៅចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥

ចុះផ្សាយ: ថ្ងៃទី20 ខែ10 ឆ្នាំ2025
ឯកឧត្ដមរដ្ឋមន្រ្ដី ជា សុមេធី ទទួលជួបសំណេះសំណាលជាមួយយុវជនមានពិការភាពកម្ពុជា មុនទៅចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥

ទីស្ដីការក្រសួងសង្គមកិច្ច៖ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានទទួលជួបសំណេះសំណាល និងបានផ្តល់ការលើកទឹកចិត្ត ផ្តាំផ្ញើរបន្ថែម ដល់យុវជនមានពិការភាព គ្រូបង្វឹក គ្រូបង្វឹកជំនួយ និងអាណាព្យាបាល មុននឹងចេញទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ។ 

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការបានធ្វើបាយការណ៍ថា ក្រោយពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមរដ្ឋមន្ដ្រីនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការរួចមកក្រុមកាងារបានរៀបចំជ្រើសរើស ការបណ្តុះបណ្តាល រៀបចំការប្រកួតជម្រើសថ្នាក់ជាតិ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ លើវិញ្ញាសាចំនួន៤គឺ៖ 
១- eCombination (eTool_Presentation + eTool_Spreadsheet + eLifeMap) ២- eContents 
៣- eCreative_Smart Car 
និង ៤- eCreative_IoT។ 

ជាលទ្ធផលយុវជនមានពិការភាព ដែលមានពិន្ទុខ្ពស់ជាងគេចំនួន៤រូបគឺ៖ ១. លោក បូ វិសាល អាយុ ២៤ឆ្នាំ ពិការភាពកាយសម្បទា ២. លោក មាន ពន្លក អាយុ ២២ឆ្នាំ ពិការភាពកាយសម្បទា ៣. លោក ស្រី គ្រីសស្តា អាយុ ១៧ឆ្នាំ ពិការភាពខ្សោយគំឃើញ ៤. កញ្ញា ហ៊ុន រស្មី អាយុ ២០ឆ្នាំ ពិការភាពកាយសម្បទា ដែលត្រួវបានជ្រើសរើសសម្រាប់ចូលរួមប្រកួតអន្តរជាតិដែលនឹងមាន ១៦ប្រទេសចូលរួម។ 

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក ឯកឧត្ដមរដ្ឋមន្ដ្រីនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្តាំផ្ញើរដល់យុវជនមានពិការភាព គ្រូបង្វឹក គ្រូបង្វឹកជំនួយ ឱ្យខិតខំដណ្តើមយកមេដាយជូនជាតិមាតុភូមិឱ្យបានកាន់តែច្រើន ជាពិសេស ត្រូវថែរក្សាសុខភាព ដោយសារអាកាសធាតុត្រជាក់ សូមត្រៀមសម្លៀកបំពាក់ក្រាស់ៗ និងសម្ភារៈផ្សេងៗដើម្បីការពារ៕
































ដៃគូរបស់យើង