កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី
ចុះផ្សាយ: ថ្ងៃទី16 ខែ10 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី៖ ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម អេង កុកថាយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធ សរុបចំនួន ១៩នាក់ (ស្រី ៦នាក់ ជនមានពិការភាព ១នាក់)៕



























