រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្ត្រី ជា សុមេធី ថាការវិនិយោគធនធានមនុស្សជាទុនសំខាន់ធ្វើឲ្យជនមានពិការភាពរស់នៅដោយឯករាជ្យ

ចុះផ្សាយ: ថ្ងៃទី17 ខែ09 ឆ្នាំ2023

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានលើកឡើងថា ការវិនិយោគទៅលើធនធានមនុស្សគឺជាទុនដ៏សំខាន់ក្នុងការជួយឲ្យជនមានពិការភាពអាចទទួលបាននូវចំណេះជំនាញ និងមុខរបរដែលអាចធ្វើឲ្យពួកគេទទួលបានប្រាក់កម្រៃ និងរស់នៅដោយឯករាជ្យ។

ថ្លែងនៅក្នុងទិវាជាតិមនុស្សគ-ថ្លង់លើកទី១១ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថារាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

ដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រនេះរាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសសម្រាប់បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍសមត្ថភាពអប់រំ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈឱ្យស្របតាមស្ដង់ដាសមត្ថភាពកំរិតគុណវុឌ្ឍជាតិ និងតម្រូវការ ទីផ្សារការងារសម្រាប់ជនមានពិការភាព។ ទន្ទឹមនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ចផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីថា៖ «ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្ដុះបណ្ដាលជំនាញ គឺជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យ ប្រកបដោយភាពសុខុដុមរមនា។ ជាក់ស្តែងបងប្អូនជនមានពិការភាពមួយចំនួន បានបំពេញការងារល្អ ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ហើយបានក្លាយជា អ្នកដឹកនាំក្នុងក្រសួង ស្ថាប័ន និងផ្នែកឯកជនទៀតផង»។

បើតាមរដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ កន្លងទៅជនមាន ពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២.០១%។ ដោយឡែក វិស័យឯកជនរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ញិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាព ចូលបម្រើការងារចំនួន ៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ៕

 

ដៃគូរបស់យើង