សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2019
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទូយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់គាត់ ឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ហើយទទួលបាននូវសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។

ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ ហើយបច្ចុប្បន្ននេះក៏កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រជនរបស់មានពិការភាព ដើម្បីធានាបាននូវជីវភាពប្រសើរឡើងរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។

ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មុននឹងសេចក្តីសម្រេចពីរាជរដ្ឋាភិបាល។

ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
មនុស្សគ-ថ្លង់កម្ពុជា ពិតជាមានសំណាង និងមានភព្វវាសនា ទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិមនុស្សគថ្លង់នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ ជាក់ស្តែងនៅឆ្នាំសិក្សា២០១៨-២០១៩នេះ សិស្សគ-ថ្លង់ ចំនួន៥៤៥នាក់ បានទទួលការអប់រំ តាំងពី កម្រិតបឋមសិក្សា រហូតដល់កម្រិត មហាវិទ្យាល័យ។ ដោយឡែក កាលពីពេលថ្មីៗនេះ សិស្សគ-ថ្លង់ ចំនួន៧នាក់ បានទទួលជោគជ័យជាស្ថាពរ ក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។

ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣នេះ មានទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន១០ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព ប្រកបដោយគុណភាពនិងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការពារ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ការអប់រំ ការចូលរួម ក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ការអភិវឌ្ឍនិង កែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ ការធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាព ស្តីនិងកុមារពិការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ។