រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដកំពត
ចុះផ្សាយ: ថ្ងៃទី11 ខែ12 ឆ្នាំ2025
ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដតាកែវ
ចុះផ្សាយ: ថ្ងៃទី09 ខែ12 ឆ្នាំ2025
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមហ៊ុន Familiar Co., Ltd. សម្រេចផ្តល់ប្រាក់ជំនួយឥតសំណង ចំនួន 59,995,000JPY ជួយដល់អង្គការ PPCIL លើគម្រោងលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ

ចុះផ្សាយ: ថ្ងៃទី09 ខែ02 ឆ្នាំ2016

ព្រឹកថ្ងៃទី ៩ ខែគុម្ភៈ នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបាន ទទួលជួបលោក SHIMADA Masayuki អគ្គនាយកក្រុមហ៊ុន Familiar Co., Ltd. និងតំណាង JICA ប្រចាំនៅកម្ពុជា អំពីគម្រោងជួយជនពិការកម្ពុជាចេះផលិតដំណាប់ផ្លែឈើតាមស្តង់ដារអន្តរជាតិ។

តាមរយៈការគាំទ្រពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមហ៊ុន Familiar Co., Ltd. សម្រេចផ្តល់ប្រាក់ជំនួយឥតសំណង ចំនួន 59,995,000JPY តាមរយៈអង្គការ JICA នៅកម្ពុជា ជួយដល់អង្គការ PPCIL លើគម្រោងលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។

បច្ចុប្បន្នគម្រោងនេះបានជ្រើសជនពិការជាច្រើនឲ្យទៅហ្វឹកហាត់ការផលិតនំ និងដំណាប់ផ្លែឈើ ដោយមានការជួយបង្ហាត់ពីអ្នកជំនាញការជនជាតិជប៉ុនមកពី ហុកកៃដូ ដើម្បីបង្រៀនអំពីរបៀបផលិត និងការវិចខ្ចប់ឲ្យមានអនាម័យ និងស្របតាមស្រង់ដារ។

នាខែមិថុនា ខាងមុននេះលោក SHIMADA Masayuki អគ្គនាយកក្រុមហ៊ុន Familiar Co., Ltd. បានអញ្ជើញឯកឧត្តម ឯម ច័ន្ទមករា ទៅទស្សនៈកិច្ចសិក្សានៅរោងចក្ររបស់លោកនៅប្រទេសជប៉ុន ហើយគាត់ប្រាប់ឯកឧត្តម ឯម ច័ន្ទមករា ថា បើទោះបីជាត្រូវចំណាយពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត ដើម្បីជួយដល់ជនពិការកម្ពុជាឲ្យចេះផលិតនូវផលិតផលធ្វើដំណាប់ពីផ្លែធម្មជាតិនោះ ក៏លោកសុខចិត្តដែរ ព្រោះគឺជាការតបស្នងនិងជាការថ្លែងអរគុណចំពោះប្រជាជនកម្ពុជាដែលលើកដៃមុនគេបង្អស់ ដើម្បីបរិច្ចាគថវិកាដល់ប្រទេសជប៉ុន ក្នុងគ្រាដែលប្រទេសជប៉ុនជួបគ្រោះធម្មជាតិរញ្ជួយដីកាលពីប៉ុន្មានឆ្នាំមុននេះ។

លោក SHIMADA Masayuki មានប្រសាសន៍ថា លោកបានបណ្តាក់ទន់អស់ជាង ៧លានដុល្លាអាមេរិច ដើម្បីដំណើរក្រុមហ៊ុន Familiar Co., Ltd. របស់លោកជួយដល់ជនពិការក្នុងប្រទេសជប៉ុន។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកមាននិយោជិក កម្មករចំនួន ៥០០នាក់ ក្នុងនោះជនពិការ ជនជាតិជប៉ុនមានចំនួន២០០នាក់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Familiar Co., Ltd. បាននាំចូលមកនូវម៉ាសុីនសម្រាប់ផលិតដំណាប់ផ្លែឈើមកដល់កម្ពុជាហើយរួមមានម៉ាសុីន៖ Ciller Electric Oven, Planeratry mixer, និងម៉ាសុីន Vaccuum packing។

ដៃគូរបស់យើង