ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារអង្គការឃែរកម្ពុជា ពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ និងបញ្ហាចម្បងៗទាក់ទងនឹងសង្គម និងបរិស្ថាន ដែលជាប់ទាក់ទងទៅនឹងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
កិច្ចសម្ភាសន៍នេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោងរបស់អង្គការឃែរកម្ពុជាបាននឹងកំពុងធ្វើការស្រាវជ្រាវមួយដោយផ្តោតសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ដែលពាក់ព័ន្ធ ទៅនិងបញ្ហាចម្បងៗទាក់ទងនឹងសង្គម និងបរិស្ថាន ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។ ដើម្បីជាព័ត៌មានក្នុងការសរសេរសំណើរ និងកៀរគរថវិកាពីដៃគូសហប្រតិបត្តិ ការទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងចូលរួម ក្នុងការការពារសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។





































