ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាភាសាអង់គ្លេសត្រូវបានពិនិត្យនិងសម្រេច!
ចុះផ្សាយ: ថ្ងៃទី04 ខែ02 ឆ្នាំ2025
រាជធានីភ្នំពេញ÷ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យនិងសម្រេចលើផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាភាសាអង់គ្លេស។
កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង UNDP, តំណាង WHO,នាយកអង្គការ FHF, នាយិកាអង្គការ BFI។


























