រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការទីស្តីការគណៈរដ្ឋមន្ត្រី
ចុះផ្សាយ: ថ្ងៃទី16 ខែ10 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី14 ខែ10 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់ជាតិលើកទី១៣ និងអន្តរជាតិលើកទី៦៨
ចុះផ្សាយ: ថ្ងៃទី14 ខែ10 ឆ្នាំ2025
សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
កិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើកទី១៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី07 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សប្បុរសជនជប៉ុន នាំយករទេះ ១៧០គ្រឿង ចែកជូនកុមារពិការកម្ពុជា

ចុះផ្សាយ: ថ្ងៃទី19 ខែ08 ឆ្នាំ2015

រទេះចំនួន ១៧០គ្រឿងទៀតហើយ ដែលជាអំណោយ របស់សប្បុរសជនជប៉ុន ត្រូវបានប្រគល់ដល់ កុមារពិការកម្ពុជានាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០១៥នេះ។ រទេះទាំងនេះ បាននាំមកនូវសេចក្តីរីករាយថ្មីសម្រាប់  អាណាព្យាបាល ក៏ដូចជាកុមារពិការផ្ទាល់តែម្តង ព្រោះវាបានក្លាយទៅជាយាន ដ៏សំខាន់បំផុតជួយឲ្យការបំលាស់ ទីរបស់ពួកគេបានកាន់តែងាយស្រួល និងតាមចិត្តចង់។

ពិធីប្រគល់រទេះសម្រាប់កុមារពិការទាំង ១៧០គ្រឿងនេះ បានធ្វើឡើងនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ  នីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា  ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។ ពិធី ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច  មន្រ្តីអង្គការចៃកា និងមន្រ្តី នៃក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម វង សូត បានថ្លែងក្នុងឱកាសនោះថា វិស័យពិការភាព ជាវិស័យអាទិភាពរបស់ក្រសួង ក៏ដូចក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាអនុវត្តយ៉ាងសកម្ម ក្នុងការកែប្រែស្ថានភាពជនពិការឲ្យកាន់តែ ប្រសើរឡើង។ ក្នុងនោះ ក្រសួងបានផ្តល់សេវាជូនជនពិការប្រមាណ ២០.០០០នាក់ ដោយឥតគិតថ្លៃក្នុងមួយឆ្នាំ ៗ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១១កន្លែង។

ឯកឧត្តម វង សូត បានសម្តែងក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពិធីប្រគល់ និង ទទួលរទេះ  សម្រាប់កុមារពិការកម្ពុជា។ លោករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ ចំពោះក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលខិតខំយកចិត្តទុកដាក់ទៅលើកុមារពិការ ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះកាយវិការប្រកបដោយមនុស្សធម៌របស់ប្រជាជនជប៉ុន។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០  រហូតមកដល់ ឆ្នាំ២០១៥ អង្គការអ្នកស្ម័គ្រចិត្តជប៉ុន បាននាំរទេះរុញជូនកុមារពិការកម្ពុជា បានចំនួន ៤៩០គ្រឿង  ហើយ។ រទេះនេះ មានតម្លៃប្រហាក់ប្រហែល ២.០០០ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបន្តថា «រទេះរុញ និងឧបករណ៍ជំនួយក្នុងការអង្គុយនេះ ពិតជាមានសារៈសំខាន់ ណាស់ក្នុងទិសដៅស្តារលទ្ធភាពពលកម្មកុមារពិការកាយសម្បទា និងកុមារពិការសតិបញ្ញា ដូចជាកុមារពិការចល  ករខួរក្បាល កុមាររបួសខួរឆ្អឹងខ្នង កុមារ ដែលមានជំងឺដោនសាំងដ្រូម។ល។ កុមារពិការ ពិតជាត្រូវការចាំបាច់ ណាស់នូវសម្ភារៈទាំងនេះ ហើយការជួយរបស់អង្គការអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់ការផ្តល់រទេះនេះ ពិតជាបាន ឆ្លើយតបទាន់ពេលវេលា ដល់ពួកគេក្នុងការស្តារលទ្ធភាពពលកម្មផ្នែកវេជ្ជសាស្រ្ត និងផ្នែកកាយសម្បទា»។

អាណាព្យាបាល ដែលមានកូនពិការ និងជួបការលំបាកខ្លាំងក្នុងការមើលថែកូនៗរបស់ពួកគេនោះ បានសម្តែងក្តី  រីករាយខ្លាំង ចំពោះអំណោយរទេះរុញទាំងនេះ ព្រោះបានជួយឲ្យកូនៗ របស់គេ អាចបំលាស់ទីបានងាយស្រួល   និងអាចអង្គុយបរិភោគអាហារ ឬអង្គុយលេងបានផងដែរ។ បើតាមអាណាព្យាបាល ដែលនាំកូនៗទៅទទួលរទេះ   រុញនោះ បានឲ្យដឹងថា ពួកគាត់ជួបការលំបាកខ្លាំងណាស់ជាមួយការចិញ្ចឹមកូនពិការ ព្រោះគាត់ត្រូវចំណាយពេល ច្រើន ដើម្បីមើលថែកូនៗ ហើយមិនសូវមានពេលទៅធ្វើការងារអ្វីផ្សេង ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពនោះទេ៕


ដៃគូរបស់យើង