កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចាម

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្ពុជាស្នើសុំការអនុម័តច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស
នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ២០២៥លោក ហុុក លី ប្រធានផ្នែកសិទ្ធិជនពិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្ពុជាស្នើសុំការអនុម័តច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ក្រោមអធិបបភាពឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានសិក្ខាកាមចូលរួមចំនួន ៨០រូប។
គោលបំណងនៃសិក្ខាសាលានេះមានទិសដៅចម្បងសំខាន់ៗមាន៤ចំណុចសំខាន់ៗដូចជា៖
១.ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស(Marrakesh) ដែលមានគោលដៅជួយសម្រួលដល់ការទទួលបាន ការងារបោះពុម្ពផ្សាយសម្រាប់ជនពិការភ្នែក ជនកម្សោយគំហើញ ឬជនដទៃទៀតដែលមានពិការភាពពិបាកអានលើឯកសារបោះពុម្ព។
២- ប្រមូលមតិយោបល់ពីសិក្ខាកាមលើសារៈប្រយោជន៍ និងបញ្ហាប្រឈមនៃការចូលជាភាគីលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស។
៣-ស្នើសុំមតិកែលម្អ និងអនុសាសន៍ពីអ្នកចូលរួមអំពីរបៀបដោះស្រាយឧបសគ្គផ្នែកច្បាប់ ពាក្យបច្ចេកទេស និងស្ថាប័នចំពោះការចូលជាភាគី និងការអនុវត្តសន្ធិសញ្ញា។ និង
៤-កិច្ចការបន្ត ស្តីពីការស្នើសុំចូលជាភាគី លើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេសទៅគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញានាពេលខាងមុខ។
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព