សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី19 ខែ05 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា សម្ភារការពារការចម្លងជំងឺកូវីដ-១៩ រួមមានម៉ាស់ការពារការចម្លងរោគ ប្រភេទ Surgical ចំនួន៥២,៥០០ម៉ាស់ ជេលលាងដៃចំនួន ៣,៤៤០ដប និងអាក់កុលចំនួន ៦,០០០ដប ពិតជាបានជួយរំលែកទុក្ខលំបាក ដល់បងប្អូនជនមានពិការភាពក្នុងគ្រាមានអាសន្ន។

ចុះផ្សាយ: ថ្ងៃទី14 ខែ04 ឆ្នាំ2020
អនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សែម សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសបរិច្ចាគថវិកាចំនួន៥លានរៀល សម្រាប់រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2019
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទូយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់គាត់ ឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ហើយទទួលបាននូវសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។

ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ ហើយបច្ចុប្បន្ននេះក៏កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រជនរបស់មានពិការភាព ដើម្បីធានាបាននូវជីវភាពប្រសើរឡើងរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។

 ភាសាខ្មែរ
ភាសាខ្មែរ English
English



