សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩!

ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019
 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើក កម្ពស់អាជីពសមស្របនិងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋានម្ចាស់ កន្លែងកំសាន្តជាដើម។ ឯកឧត្តមបានឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ។

ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កិច្ចការងារបង្ការពិការភាព គឺផ្តើមចេញពីខ្លួនឯង ពីព្រោះថា ស្រ្តីដែលមានផ្ទៃពោះគ្រប់រូប ត្រូវយកចិត្តទុកដាក់ទៅពិនិត្យគភ៌ឲ្យបានទៀតទាត់ ទៅតាមវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីតាមដានសុខភាពឲ្យបានល្អ និងពេលកូនកើតមកមិនអាចប្រឈម នឹងពិការភាព ។

ចុះផ្សាយ: ថ្ងៃទី23 ខែ05 ឆ្នាំ2019
ឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ចដាក់ចេញចក្ខុវិស័យពង្រឹងអង្គភាពនិងវិស័យពិការភាពក្លាយជាច្រកចេញចូលតែមួយ!

ចុះផ្សាយ: ថ្ងៃទី21 ខែ05 ឆ្នាំ2019
យោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ជម្រាបជូនទៅឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ប្រសិនបើមិនមានការប្រែប្រួលទេ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមជាមួយឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញកម្ពុជាប្រចាំនៅអង្គការសហប្រជាតិ ចូលរួមសន្និបាតលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាតិ ប្រចាំទីក្រុងញ៉ូយក។

 ភាសាខ្មែរ
ភាសាខ្មែរ English
English



