រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែង ថា ក្នុងនាមតំណាងឲ្យជនមានពិការភាពលោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កុំឲ្យរើសអើងចំពោះជនមានពិការភាពនៅកម្ពុជាបន្តទៀត។
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ
ចុះផ្សាយ: ថ្ងៃទី11 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ក្រសួងសង្គមកិច្ច និងជាអតីតប្រធានគណៈកម្មាធិការកុមារ បានប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគថវិកា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន
ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើនទៀត។ លោក ឯម ច័ន្ទមករា បន្ថែមថា ជនខ្សោយសតិបញ្ញា និងអូទីស្សឹម គឺត្រូវការចាំបាច់នូវការមើលថែទាំ និងផ្តល់ការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃ ដោយមិនអាចព្រងើយកន្តើយបានឡើយ។
អគ្គលេខាធិការជនពិការ ហួសចិត្តករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អគ្គលេខាធិការជនពិការ ហួសចិត្តករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2018
ឯកឧត្តមឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញមុខប្រតិកម្ម និងថ្កោលទោស ចំពោះ ការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ ទៅលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អគ្គលេខាធិការជនពិការ៖ ទោះគ្មានការជំរុញរបស់ NGOs ក៏រដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ!
អគ្គលេខាធិការជនពិការ៖ ទោះគ្មានការជំរុញរបស់ NGOs ក៏រដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ!
ចុះផ្សាយ: ថ្ងៃទី22 ខែ03 ឆ្នាំ2018
ឯកឧត្តម​ ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញមុខមកអះអាងយ៉ាងច្បាស់ថា ទោះគ្មានការជំរុញរបស់អង្គការ NGOs មួយចំនួនក៏រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនមានពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ។
ដៃគូរបស់យើង