សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី04 ខែ08 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការអបអរសាទរ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលបានសម្រេចបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀន និងបណ្តុះបណ្តាល ដល់សិស្ស និស្សិតពិការ តាំងពីកម្រិត មត្តេយ្យសិក្សា រហូត ដល់វិទ្យាល័យ។

ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារដាស់តឿនដល់ យុវជនខ្មែរគ្រប់រូប ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនស្របពេលដែលប្រទេសជាតិយើង មានសន្តិភាព និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយ មុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម និងនាំឲ្យប៉ះពាល់ ដល់សង្គមគ្រួសារ ញាតិមិត្ត ហើយអ្វីដែលសំខាន់នោះគឺ ខូចអនាគតរបស់ខ្លួនតែម្តង។

ចុះផ្សាយ: ថ្ងៃទី13 ខែ06 ឆ្នាំ2017
ថ្លែងពីទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់កម្ពូជាក្នុងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ សំដៅជំរុញវិស័យពិការភាពឱ្យដំណើរការទៅកាន់តែល្អប្រសើរ ស្របតាមស្ថានភាពវិវត្តនៃកម្ពុជា។

ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2017
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិ តិសម្បទា និងប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូកកម្ពុជា ដើម្បីចូលរួមក្នុងសន្និសិទលើទី១០ នៃរដ្ឋជាភាគី អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ មិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

ចុះផ្សាយ: ថ្ងៃទី07 ខែ06 ឆ្នាំ2017
 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើង ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បាន នឹង កំពុងតែយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់សុខុមាលភាពជនពិការ ដោយប្រែក្លាយពីការជួយជនពិការក្នុង បរិបទមនុស្សធម៌ ឲ្យក្លាយជាកាតព្វកិច្ចវិញ។

 ភាសាខ្មែរ
ភាសាខ្មែរ English
English



