សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ថ្លែងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កម្ពុជា បានប្រាប់ទៅរដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាលក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិចថា៖ កម្ពុជាបានប្តេជ្ញាចិត្ត និងធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ជាពិសេសទសវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» សំដៅជំរុញវិស័យពិការភាពឱ្យដំណើរការទៅកាន់តែល្អប្រសើរឡើង ស្របតាមស្ថានភាពវិវត្តនៃកម្ពុជា។ ជាក់ស្តែងកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
តំណាងរដ្ឋាភិបាលទាំងថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ឧត្តមមន្ត្រី មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិច បានទៅជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យឡើងវិញលើការអនុវត្តកិច្ចការពាក់ព័ន្ធវិស័យពិការភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តទសវត្សជនពិការ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំងឡើយ ខណៈដែលបច្ចុប្បន្ននេះ រថយន្ដក្រុងសាធារណៈមិនមានជម្រាលសម្រាប់ជនពិការជិះរទះ ឯជនពិការភ្នែកក៏មានការលំបាកព្រោះពុំមានសម្លេងប្រាប់ទីតាំងតាមស្តុបត្រូវឈប់នីមួយៗជាដើម។

ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
តំណាងជនពិការ រួមនឹងជនពិការជាច្រើននាក់ បានអំពាវនាវយ៉ាងទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការជ្រើសរើសជនពិការ ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឲ្យបានគ្រប់២ភាគរយ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ជនពិការទាំងនោះ បានអះអាងថា កន្លងមកពួកគាត់ឃើញមានតែការជ្រើសរើស ជនពិការ តែនៅក្នុងរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តហាក់ដូចជា មិនមានការជ្រើសរើសឡើយ។

ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2017
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពនេះ គឺជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នង ដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការបន្ស៊ីច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ អ៊ីនឈាន់ “ធ្វើឲ្យសិទិ្ធក្លាយជាការពិតដើម្បីធ្វើបរិយាប័ននិងបញ្ជ្រៀបនៅក្នុងផែនការសកម្មភាពរបស់ ក្រសួង ស្ថាប័ននិងជុំរុញការលើកកម្ពស់ជីវភាពនិងសិទ្ធិជនពិការ ក្នុងប្រទេសកម្ពុជា។ 

 ភាសាខ្មែរ
ភាសាខ្មែរ English
English



