សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី26 ខែ11 ឆ្នាំ2016
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមន្ត្រីប្រមាណជាង៥០រូបមកពីអង្គភាពចំណុះនានានៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដែលបានរៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ចុះផ្សាយ: ថ្ងៃទី26 ខែ11 ឆ្នាំ2016
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការចាត់តាំងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ។នេះបើយោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់តាំងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ចុះថ្ងៃទទី២៥ ខែវិច្ឆិកា។

ចុះផ្សាយ: ថ្ងៃទី20 ខែ10 ឆ្នាំ2016
បន្ទាប់ពីមានការចេញផ្សាយដោយអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា «ជនពិការត្រូវបានផ្ដល់អាទិភាពមុនគេ ក្នុងពេលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត» ភ្លាមៗនៅថ្ងៃទី២០ ខែតុលានេះ លោក លោក ឯម ច័ន្ទមករា អគ្គលេខាធិការវ័យក្មេងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងការសាទរចំពោះការផ្តល់អាទិភាពដល់ ជនពិការទូទាំងប្រទេស ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានមុនគេ។

ចុះផ្សាយ: ថ្ងៃទី18 ខែ10 ឆ្នាំ2016
មនុស្សចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ នេះគឺជាការថ្លែងរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងឱកាដអញ្ជើញជាអធិបតីភាពក្នុងខួបលើកទី១៨ ទិវាមនុស្សចស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍ សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ។

ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការបានសម្តែងក្តីអំណរដោយទទួលព័ត៌មាន ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីទិន្នន័យជនដែលមានពិការភាព ដែលមានចំនួន ៥,៩៧៨នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែបើទោះបីយ៉ាងនេះក្តី លោកអគ្គលេខាធិការ បានបង្ហាញថាតួលេខនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងទិន្នន័យជនមានពិការភាព មានប្រមាណជាង៥០ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។

ភាសាខ្មែរ
English



