សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី15 ខែ09 ឆ្នាំ2016
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាស្វែងយល់អំពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការនៅតាមអគារនិងទីតាំងផ្តល់សេវាកម្មជាសាធារណៈ ក្រោមការចួលរួមដល់ខ្ពង់ខ្ពស់ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ចុះផ្សាយ: ថ្ងៃទី12 ខែ09 ឆ្នាំ2016
សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ត្រូវបានលើកមកពិនិត្យឆ្លងសម្រេច!
នៅពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឲ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការរៀប ចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ តាមរយៈប្រកាសអន្តរក្រសួង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចុះផ្សាយ: ថ្ងៃទី06 ខែ09 ឆ្នាំ2016
ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានទួលជួបតំណាងសង្គមសុីវិលពាក់ព័ន្ធកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ដើម្បីស្តាប់ការរាយការណ៍ បន្ទាប់ពីត្រឡប់មកពីការចូលរួមវគ្គបេណ្តុះបណ្តាលនៅប្រទេសថៃឡង់។

ចុះផ្សាយ: ថ្ងៃទី05 ខែ09 ឆ្នាំ2016
នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានទួលជួបលោកស្រី Chandrani Kadirgamar មន្ត្រីវាយតមន្ត្រីឯករាជ របស់កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ UNDP ប្រចាំនៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិច

ភាសាខ្មែរ
English




