រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាប្រទេសទី១ ក្នុងចំណោមរដ្ឋជាសមាជិករបស់ UNSCAP ដែលបានធ្វើពិធីប្រកាសជាផ្លូវការ​​ អនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»
ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាប្រទេសទី១ ក្នុងចំណោមរដ្ឋជាសមាជិករបស់ UNSCAP ដែលបានធ្វើពិធីប្រកាសជាផ្លូវការ​​ អនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»
ចុះផ្សាយ: ថ្ងៃទី21 ខែ04 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងនូវក្តី មោទនភាពដែលព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសទី១ ក្នុងចំណោមរដ្ឋជាសមាជិករបស់គណៈកម្មាធិការ អង្គការសហប្រជាជាតិផែ្នកសេដ្ឋកិច្ច និងសង្គម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុម័តលើទសវត្សរ៍ ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ហើយបានធ្វើពិការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
សិក្ខាសាលាស្តីពី ការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ
សិក្ខាសាលាស្តីពី ការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ
ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2016
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានអញ្ចើញចូលរួមនិងបើកសិក្ខាសាលាស្តីពី “ការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ” ដែលរៀបចំឡើងដោយ ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណា។
​ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព នៅក្នុងវិស័យអាទិភាពធំៗដទៃទៀត
​ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព នៅក្នុងវិស័យអាទិភាពធំៗដទៃទៀត
ចុះផ្សាយ: ថ្ងៃទី04 ខែ04 ឆ្នាំ2016
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការបានថ្លែងនៅថ្ងៃទី៤ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យពិការភាពជាវិស័យអាទិភាព នៅក្នុងវិស័យអាទិភាពធំៗដទៃទៀត ដោយបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ អំពីការអនុវត្ត គោលនយោបានពិការភាព តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹងការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ ការជំរុញកិច្ចការពារនិងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្រប តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជន ពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាមូនិធិជនពិការ។
ជនពិការនៅកម្ពុជា ចាប់ផ្តើមចេះផលិតនំ Cookie អាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេសបាន
ជនពិការនៅកម្ពុជា ចាប់ផ្តើមចេះផលិតនំ Cookie អាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេសបាន
ចុះផ្សាយ: ថ្ងៃទី26 ខែ03 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យអង្គភាព Fresh News ដឹងថា បច្ចុប្បន្ននេះ រោងចក្រចាប់ផ្តើមដំណើរការ សាកល្បង ដោយជ្រើសរើសជនពិការបានចំនួន០៤រូប ទទួលការបណ្តុះបណ្តាលឲ្យចេះផលិតនំ ដែលធ្វើឡើងពីវត្ថុធាតុដើមនៃគ្រាប់ផ្លែស្វាយចន្ទី។ នំ Cookie នេះ គឺជាប្រភេទនំដែលអាចជួយទ្រទ្រង់សុខភាពមនុស្ស ហើយគ្មានជាតិគីមី ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ។
ឯកឧត្តម ឯម ច័ន្ទមករា អំពាវដល់អង្គការពាក់ព័ន្ធវិស័យពិការភាព បង្កើតសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិជនពិការ
ឯកឧត្តម ឯម ច័ន្ទមករា អំពាវដល់អង្គការពាក់ព័ន្ធវិស័យពិការភាព បង្កើតសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិជនពិការ
ចុះផ្សាយ: ថ្ងៃទី25 ខែ03 ឆ្នាំ2016
នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល នៃវិស័យពិការភាព ដើម្បីពិគ្រោះយោបល់ និងពិនិត្យលើវឌ្ឍនភាពក្នុងវិស័យពិការភាពក្នុងឆ្នាំ២០១៥-២០១៦ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ និងឯកឧត្តម យី វាសនា អនុប្រធានក្រុមក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងតំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រមាណ៦០អង្គការ។
ដៃគូរបស់យើង