សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី26 ខែ01 ឆ្នាំ2016
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានទទូចទៅដល់គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ក៏ដូចជាវិស័យឯកជនផងដែរ ឲ្យជួយផ្តល់ការងារជូនពិការ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគេ ក៏ដូចជាចូលរួមគោរព និងលើកកម្ពស់សិទ្ធិរបស់ជនពិការផងដែរ។

ចុះផ្សាយ: ថ្ងៃទី30 ខែ12 ឆ្នាំ2015
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា ដើម្បីធ្វើឲ្យការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការទទួលបានប្រសិទ្ធភាពខ្ពស់ ទាមទារឲ្យគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសជនពិការតែម្តង ត្រូវចូលរួមគិតគូរ និងអនុវត្តទាំងអស់គ្នា។

ចុះផ្សាយ: ថ្ងៃទី22 ខែ12 ឆ្នាំ2015
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បានអំពាវនាវទៅដល់សាធារណជនទាំងអស់ ឲ្យផ្តល់នូវការអាណិត ស្រ ឡាញ់ចំពោះជនពិការ ជាពិសេសកុំឲ្យមានការរើសអើងលើជនពិការ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេល ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ នៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

ចុះផ្សាយ: ថ្ងៃទី17 ខែ12 ឆ្នាំ2015
ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានដឹកនាំកិច្ចប្រជុំចំនួន៣៖

ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2015
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជា និងក្រុមយុវជននៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទាន ដោយបានរៀបចំ «កម្មវិធីរត់ប្រណាំង ដើម្បីបរិស្ថានគ្មានពិការភាព» ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និង ទិវាជនពិការអន្តរជាតិ លើកទី៣៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ភាសាខ្មែរ
English



