រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ក្រុមប្រឹក្សាសកម្មភាព ជនពិការ ចុះផ្សព្វផ្សាយ ការងារពិការភាព ដល់មន្រ្តីសាលាខេត្តប៉ៃលិន
ក្រុមប្រឹក្សាសកម្មភាព ជនពិការ ចុះផ្សព្វផ្សាយ ការងារពិការភាព ដល់មន្រ្តីសាលាខេត្តប៉ៃលិន
ចុះផ្សាយ: ថ្ងៃទី29 ខែ08 ឆ្នាំ2015
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្ងៃម្សិលមិញ បានបន្តចុះទៅផ្សព្វ ផ្សាយការងារ និង ភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការដល់មន្រ្តី នៃសាលាខេត្តប៉ៃលិន ក្នុងបំណងជំរុញ និងបង្កើនការយកចិត្តទុកដាក់របស់មន្រ្តីសម្រាប់ជនពិការនៅក្នុងខេត្តប៉ៃលិន។
ឯកឧត្តម ឯម ច័ន្ទមករា ស្នើសាលាខេត្ត បន្ទាយមានជ័យ ដាក់បញ្ចូល បញ្ហាពិការភាព ក្នុងផែនការវិនិយោគ
ឯកឧត្តម ឯម ច័ន្ទមករា ស្នើសាលាខេត្ត បន្ទាយមានជ័យ ដាក់បញ្ចូល បញ្ហាពិការភាព ក្នុងផែនការវិនិយោគ
ចុះផ្សាយ: ថ្ងៃទី27 ខែ08 ឆ្នាំ2015
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានដាក់សំណើសូមឲ្យសា លាខេត្តបន្ទាយមានជ័យ ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការវិនិយោគរបស់ខេត្ត ដើម្បីជួយលើកកម្ពស់ជីវ ភារបស់ជនពិការ និង ផ្តល់ឱកាសឲ្យជនពិការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីការវិនិយោគរបស់ខេត្ត។
 ឯកឧត្តម​ ឯម ច័ន្ទមករា លើកសំណើ ជាច្រើនចំណុច ស្វែងរកឧត្តមប្រយោជន៍ ជូនជនពិការ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម​ ឯម ច័ន្ទមករា លើកសំណើ ជាច្រើនចំណុច ស្វែងរកឧត្តមប្រយោជន៍ ជូនជនពិការ ក្នុងខេត្តពោធិ៍សាត់
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2015
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តចុះផ្សព្វ ផ្សាយការងារពិការរភាពទៅដល់មន្រ្តីសាលាខេត្តពោធិ៍សាត់។ ឯកឧត្តម​ ឯម ច័ន្ទមករា បានលើកសំណើជាច្រើន ចំណុចទៅកាន់មន្រ្តីសាលាខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវឧត្តមប្រយោជន៍ សម្រាប់ជនពិការនៅក្នុងខេត្តនេះ ទាំងមូល។
ការងារពិការភាព ត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបដល់មន្រ្តី ក្នុងខេត្តកំពង់ឆ្នាំង
ការងារពិការភាព ត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបដល់មន្រ្តី ក្នុងខេត្តកំពង់ឆ្នាំង
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2015
យុទ្ធនាការស្វែងរកការយកចិត្តទុកដាក់ពីមន្រ្តី តាមបណ្តាក្រសួង និងខេត្តនានា ទៅលើសុខទុក្ខ និង ជីវ ភាពប្រចាំថ្ងៃរបស់ជនពិការ ត្រូវបានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំងហើយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈូរ ច័ន្ទឌឿន ដែលមានតួនាទីជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្រ្តីក្នុងខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លើជនពិការ។
សប្បុរសជនជប៉ុន នាំយករទេះ ១៧០គ្រឿង ចែកជូនកុមារពិការកម្ពុជា
សប្បុរសជនជប៉ុន នាំយករទេះ ១៧០គ្រឿង ចែកជូនកុមារពិការកម្ពុជា
ចុះផ្សាយ: ថ្ងៃទី19 ខែ08 ឆ្នាំ2015
រទេះចំនួន ១៧០គ្រឿងទៀតហើយ ដែលជាអំណោយ របស់សប្បុរសជនជប៉ុន ត្រូវបានប្រគល់ដល់ កុមារពិការកម្ពុជានាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០១៥នេះ។ រទេះទាំងនេះ បាននាំមកនូវសេចក្តីរីករាយថ្មីសម្រាប់ អាណាព្យាបាល ក៏ដូចជាកុមារពិការផ្ទាល់តែម្តង ព្រោះវាបានក្លាយទៅជាយាន ដ៏សំខាន់បំផុតជួយឲ្យការបំលាស់ ទីរបស់ពួកគេបានកាន់តែងាយស្រួល និងតាមចិត្តចង់
ដៃគូរបស់យើង