សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី15 ខែ07 ឆ្នាំ2015
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើពិធីផ្សព្វផ្សាយពី ផែនការសកម្មភាពរបស់ជនពិការឆ្នាំ២០១៤-២០១៨ ទៅដល់មន្រ្តីរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងជីវ ភាព របស់ជនពិការ ក៏ដូចជាការជំរុញបើកផ្លូវឲ្យជនពិការ បានចូលបម្រើការងារនៅតាមក្រសួង មន្ទីរ ឲ្យបានតាម ការកំណត់របស់រាជរដ្ឋាភិបាល។

ចុះផ្សាយ: ថ្ងៃទី14 ខែ07 ឆ្នាំ2015
ក្រុមការងារសកម្មភាពជនពិការ នៃក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានធ្វើការផ្សព្វផ្សាយនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពីការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តីប្រ មាណ ២៥រូប ក្នុងបំណងបញ្ជ្រាបការយល់ដឹងលើការងារពិការភាពឲ្យបានទូលំទូលាយថែមទៀត។

ចុះផ្សាយ: ថ្ងៃទី09 ខែ07 ឆ្នាំ2015
ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានជួបពិភាក្សាគ្នា ស្តីពីការរៀបចំសេចក្តីព្រៀងប្រកាសអន្តរក្រសួង ស្តីពីពីការកំណត់សមត្ថភាពបើកបរយានយន្ត និងប្រភេទយានយន្តសម្រាប់ជនពិការ ព្រមទាំងការផ្តល់សិទិ្ធទទួល ប័ណ្ណបើកបរយានយន្តសម្រាប់ជនពិការ។

ចុះផ្សាយ: ថ្ងៃទី08 ខែ06 ឆ្នាំ2015
បន្ទាប់ពីប្រកាសផ្តល់ថវិកាប្រមាណ ៥ម៉ឺនដុល្លារ សម្រាប់សាងសង់មណ្ឌលស្នាក់នៅរបស់ជនពិការ នៃ សមាគមនតន្ត្រីសំ នៀងជនពិការកាលពីថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ចុងសប្តាហ៍មុននេះ នៅម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា នេះ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នឹងអញ្ជើញប្រគល់ថវិកា ជូនដល់ក្រុមជនពិការ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ចុះផ្សាយ: ថ្ងៃទី06 ខែ06 ឆ្នាំ2015
ក្រុមជនពិការមួយក្រុម ដែលជ្រើសយកការប្រគុំតន្ត្រី ដើម្បីចិញ្ចឹមជីវិតនោះ បានប្រកាសអំពាវនាវស្វែងរកថវិកាសាងសងមណ្ឌល «សមាគមតន្ត្រីសំនៀងជនពិការ» ធ្វើជាជម្រកស្នាក់អាស្រ័យ ក៏ដូចជាកន្លែងបណ្តុះប ណ្តាលជនពិការដទៃទៀត ឲ្យមានជីវិតសមរម្យក្នុងសង្គម ចៀសវាងការប្រកបរបរនាំឲ្យសង្គមស្អប់ខ្ពើម

ភាសាខ្មែរ
English



