រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
មន្ត្រីអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ លើកិច្ចខិតខំ ក្នុងវិស័យពិការភាពរបស់កម្ពុជា
មន្ត្រីអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ លើកិច្ចខិតខំ ក្នុងវិស័យពិការភាពរបស់កម្ពុជា
ចុះផ្សាយ: ថ្ងៃទី21 ខែ05 ឆ្នាំ2014
មន្រ្តីតំណាងក្រុមការងារ លើវិស័យពិការភាព នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំរបស់កម្ពុជា ក្នុងការធ្វើឲ្យជនពិការ កាន់តែទទួលបាននូវប្រយោជន៍ និងអាចរស់នៅបាន កាន់តែប្រសើរ នៅក្នុងសង្គម។
ប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង ចុងក្រោយ នៃផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ ២០១៤-២០១៨
ប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង ចុងក្រោយ នៃផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ ២០១៤-២០១៨
ចុះផ្សាយ: ថ្ងៃទី20 ខែ05 ឆ្នាំ2014
ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ រិះរកវិធីធ្វើយ៉ាងណា ឲ្យជនពិការនៅកម្ពុជា កាន់តែទទួលបាននូវសុខុមាលភាព និងអាចរស់នៅបានកាន់តែប្រសើរនៅក្នុងសង្គម ។
UNDP ផ្តល់ថវិកា ៤៥ម៉ឺនដុល្លារ លើគម្រោងធ្វើឲ្យ ប្រសើរ ការរស់នៅ របស់ជនពិការកម្ពុជា
UNDP ផ្តល់ថវិកា ៤៥ម៉ឺនដុល្លារ លើគម្រោងធ្វើឲ្យ ប្រសើរ ការរស់នៅ របស់ជនពិការកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ04 ឆ្នាំ2014
កម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ UNDP ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ លើគម្រោងធ្វើឲ្យប្រសើរនូវគុណភាពជីវិតរបស់ជនពិការ។ គម្រោងនេះ មានរយៈពេល ៣ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០១៤នេះតទៅ។
មន្ត្រី UNDP ជួបមន្រ្តីបម្រើការងារពិការភាព ជជែកស្វែងរកគុណភាព ជីវិតជូនជនពិការ
មន្ត្រី UNDP ជួបមន្រ្តីបម្រើការងារពិការភាព ជជែកស្វែងរកគុណភាព ជីវិតជូនជនពិការ
ចុះផ្សាយ: ថ្ងៃទី05 ខែ04 ឆ្នាំ2014
កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបជជែកពិភាក្សាជាមួយលោក ណាប៉ូលីអន ណាវារ៉ូ (Mr. Napoleon Nav Arro) នាយករងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍនអង្គការសហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារជាច្រើនពាក់ព័ន្ធនឹងវិស័យពិការភាព។ ក្នុងជំនួបនោះ បានផ្តោតជាសំខាន់ធ្វើយ៉ាងណា នាំមកឲ្យសម្រាប់គុណភាព ជីវិតជនពិការនៅកម្ពុជា។
ក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រារព្ធពិធីសាទរ ទិវាកុមារពិការ សតិបញ្ញា
ក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រារព្ធពិធីសាទរ ទិវាកុមារពិការ សតិបញ្ញា
ចុះផ្សាយ: ថ្ងៃទី02 ខែ04 ឆ្នាំ2014
មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ត្រីអាជ្ញាធរ ពាក់ព័ន្ធក្នុងខេត្តកណ្តាល និងអង្គការដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ បានប្រារព្ធពិធីសាទរទិវាកុមារពិការសតិបញ្ញា នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្នុងក្រុងតាខ្មៅ ក្នុងបំណងលើកកម្ពស់សិទ្ធិ និងស្វែងរកការចាប់អារម្មណ៍ ពីសាធារណជនទូទៅទៅលើកុមារៗពិការផ្នែកសតិបញ្ញា ស្មារតី ឬហៅថា អូទីស៊ឹម និង ដោនសាំងដ្រូម។
ដៃគូរបស់យើង