សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី21 ខែ10 ឆ្នាំ2015
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ និង ក្រុមការងារបានចូលរួមពិធីផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និងផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤~២០១៨ ជាមួយលោកជំទាវ ទឹម សាវ៉ាត អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ។

ចុះផ្សាយ: ថ្ងៃទី19 ខែ10 ឆ្នាំ2015
អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាព ជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់គ្រប់ស្ថាប័ន និង មន្ទីរក្នុងខេត្តកំពង់ស្ពឺ បានស្នើដោយទទូច ឲ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវា ផ្សេងៗ ក៏ដូចជាផ្តល់ការងារជូនជនពិការ ធ្វើយ៉ាងណាលើកកម្ពស់ជីវភាព និងសិទ្ធិរស់នៅរបស់ជនពិការ ឲ្យបាន កាន់តែល្អប្រសើរ ។

ចុះផ្សាយ: ថ្ងៃទី08 ខែ10 ឆ្នាំ2015
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បាន ថ្លែងក្នុងប្រជុំផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ចក្រុមប្រឹក្សា សកម្មភាពជនពិការ និងផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះថា ក្រសួងព័ត៌មាន តែងបានយកចិត្តទុកដាក់ខ្ពស់ និងតែងផ្តល់អាទិភាពការងារជូនជនពិ ការកម្ពុជាជានិច្ច ដែលជាកាយវិការមួយបង្ហាញចូលរួមគោរព និងលើកកម្ពស់សិទ្ធិរបស់ជនពិការ។

ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2015
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានប្រកាស ប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តការងារផែនការ សកម្មភាពជនពិការ ឲ្យសម្រេចបានតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចុះផ្សាយ: ថ្ងៃទី29 ខែ09 ឆ្នាំ2015
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់គ្រប់ស្ថាប័ន និងមន្ទីរ ក្នុងខេត្តកំពង់ចាម សាងសង់ជម្រាលសម្រាប់ជនពិការ ឲ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០១៥។ លោកអគ្គលេខាធិការ ក៏បានលើកសំណើជាច្រើនចំណុចផ្សេងទៀត ទៅកាន់សាលាខេត្តកំពង់ចាម ដើម្បីនាំមកនូវប្រយោជន៍ជូនជនពិការ ជាពិសេសសម្រេចឲ្យបានតាមគោលដៅ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

ភាសាខ្មែរ
English



