សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី26 ខែ05 ឆ្នាំ2016
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញប្រតិកម្មធ្ងន់ចំពោះមន្រ្តី ក្រោមឱវាទរបស់លោក ដែលមានភាពស្ពឹកស្រពន់ ហើយបានព្រមានថា នឹងស្នើទៅថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចឲ្យដកមន្រ្តីស្ពឹកស្រពន់ទាំង នោះចេញ ដើម្បីធ្វើឲ្យការបម្រើការងារជូនជនជនពិការនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់។

ចុះផ្សាយ: ថ្ងៃទី25 ខែ05 ឆ្នាំ2016
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយុវជនពិការ ចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៦

ចុះផ្សាយ: ថ្ងៃទី19 ខែ05 ឆ្នាំ2016
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការពិនិត្យសេចក្តីព្រាងរបាយការណ៍ បឋមនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ» ថាកម្ពុជាសម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យពិការភាព បន្ទាប់ពីបានផ្តល់ សច្ចាប័នទៅលើអនុសញ្ញាស្តីពី សិទ្ធិជនពិការតួយ៉ាងដូចជា ការជំរុញអត្រាជនពិការចូលបម្រើការងារ តាមក្រសួងស្ថាប័នការផ្តល់ សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈនិងមុខរបរ ជាពិសេសសម្រាប់ជនពិការគ ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សស្ទាប ភាសាសញ្ញា ត្រូវបានបង្កើត ឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្តល់ព័ត៌មានជូនជនពិការ។

ចុះផ្សាយ: ថ្ងៃទី06 ខែ05 ឆ្នាំ2016
ការថ្លែងបែបនេះ ត្រូវបានអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ជាក់ ឡើងក្នុងពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីលោកជំទាវ គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត សរុបចំនួន៣៩រូប។

ចុះផ្សាយ: ថ្ងៃទី04 ខែ05 ឆ្នាំ2016
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និង ផែនការយុទ្ធសាស្រ្ត ពិការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តី សាលាខេត្តក្រចេះ ដែលពិធីក៏មានការចូលរួមពីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ចំណុះខេត្តក្រចេះ សរុប ៣៦រូប។

ភាសាខ្មែរ
English



