សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី01 ខែ09 ឆ្នាំ2016
នៅម៉ោង៥៖០០នាទីព្រឹក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញជូនដំណើរកីឡាករ វ៉ាន វ៉ុន ជាកីឡាករប្រភេទT54 ដើម្បីទៅចូលរួមការប្រកួត ខ្នាតពិភពលោកលើវិញ្ញាសារ ប្រណាំងរទេះ១០០ម៉ែត្រ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល ដែលមានរយៈពេល២០ថ្ងៃ។

ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2016
ថ្ងៃទី២នៃបេសកម្មុចុះស្ដាប់ពីការលំបាក នឹងសំណូមពររបស់បងប្អូនជនពិការនៅខេត្ដស្ទឹងត្រែង។សំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនជនពិការ

ចុះផ្សាយ: ថ្ងៃទី16 ខែ08 ឆ្នាំ2016
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ចើញទទួលជួបជាមួយនាយក អង្គការជនពិការកម្ពុជា ដើម្បីបង្ហាញពីគម្រោង និងសុំអនុសាន៍ នៅបន្ទប់អ.ក.ស.ជ។

ចុះផ្សាយ: ថ្ងៃទី12 ខែ08 ឆ្នាំ2016
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះទៅពិនិត្យដីសម្បទាន សេដ្ឋកិច្ចនៅឃុំស្រែណូយ ស្រុកវ៉ារិន
ល្ងាចទៅសិក្សា និងពិនិត្យស្ថានភាពដីនៅមជ្ឈមណ្ឌល គូលេន 317 មណ្ឌលអភិវឌ្ឍន៍សម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំសាកល្បងដាំផ្លែស្ទរប៊ឺរី ដែលជាការងារជនពិការ
និងចុះពិនិត្យស្ថានភាពជម្រាលនៅមន្ទីរស.អ.យខេត្តសៀមរាប ដែលសាងសង់ជិតរួចរាល់នាពេលខាងមុខ។

ភាសាខ្មែរ
English




