រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯកឧត្តម​ ឯម​ ច័ន្ទ​មករា​ ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដែល​សម្រេច​ផ្ដល់​ទីតាំង​វត្តភ្នំ​ សម្រាប់​ការ​ប្រគំ​តន្រ្តី​របស់​ជន​ពិការ​ (Video inside)
ឯកឧត្តម​ ឯម​ ច័ន្ទ​មករា​ ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដែល​សម្រេច​ផ្ដល់​ទីតាំង​វត្តភ្នំ​ សម្រាប់​ការ​ប្រគំ​តន្រ្តី​របស់​ជន​ពិការ​ (Video inside)
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាទរ និងថ្លែងអំណរគុណជាមួយ ប្រសាសន៍ដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្រេចផ្ដល់ទីតាំងវត្តភ្នំសម្រាប់ឲ្យជនពិការទាំងអស់ បានប្រគំតន្រ្តីរកប្រាក់ចិញ្ចឹមជីវិតឲ្យបានសមរម្យ និងបញ្ឈប់ការប្រគំតន្រ្តីតាមផ្លូវសាធារណៈជាពិសេសតាមបណ្តាស្តុបនានា។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀងដើម្បី ជួយសម្រួលការលំបាកដល់ជនពិការ (Video inside)
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀងដើម្បី ជួយសម្រួលការលំបាកដល់ជនពិការ (Video inside)
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវ ដល់ម្ចាស់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀង កុំឲ្យមានការរើសអើង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលការលំបាកដល់ជនពិការមួយផ្នែកទៀត ជៀសជាងឲ្យ ក្រុមជនពិការច្រៀង នៅតាមស្តុបនានា ក្នុងរាជធានីភ្នំពេញ
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ជាកន្លែង ជនពិការប្រគំតន្រ្តីសប្បុរសធម៌ ហើយស្នើឱ្យបញ្ឈប់ការប្រគំតាមភ្លើងស្តុប (Video inside)
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ជាកន្លែង ជនពិការប្រគំតន្រ្តីសប្បុរសធម៌ ហើយស្នើឱ្យបញ្ឈប់ការប្រគំតាមភ្លើងស្តុប (Video inside)
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសផ្តល់ទីតាំងវត្តភ្នំ សម្រាប់ជនពិការធ្វើជាកន្លែងប្រគំតន្រ្តី ដើម្បីស្វែងរកថវិកាពីសប្បុរសជននានា។ ជាមួយគ្នានេះសម្តេចក៏អំពាវនាវឱ្យជនពិការ ចៀសវាងការប្រគំតន្រ្តីនៅតាមស្តុប ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរ។
សម្តេចតេជោ ហ៊ុន សែន លើកសំណើ ៧ចំណុច ទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនអនុវត្តដើម្បីអភិវឌ្ឍលើវិស័យ ពិការភាពឲ្យបានខ្លាំងក្លា
សម្តេចតេជោ ហ៊ុន សែន លើកសំណើ ៧ចំណុច ទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនអនុវត្តដើម្បីអភិវឌ្ឍលើវិស័យ ពិការភាពឲ្យបានខ្លាំងក្លា
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកសំណើ ចំនួន៧ចំណុចទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឲ្យខិតខំអនុវត្តបន្ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើកការកម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរ។
ដៃគូរបស់យើង