សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី11 ខែ03 ឆ្នាំ2018
 អង្គការមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យនៃជនពិការភ្នំពេញ គាំទ្រដោយបណ្តាញជីវិត នៃឯករាជ្យបេះដូងតែមួយ រួមសហការជាមួយ ក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀត បានរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ សម្រាប់ជនមានពិការភាព នោះគឺ ព្រឹត្តិការណ៍ «ពិព័រណ៍បណ្តាញបេះដូងតែ១នៃជនពិការអាស៊ី២០១៨នៅកម្ពុជា» ប្រមូលផ្តុំជនមានពិការ រាប់រយនាក់ មកពី៧ប្រទេស រួមមានប្រទេសកម្ពុជា ជប៉ុន កូរ៉េ ម៉ុងហ្គោលី ប៉ាគីស្ថាន និងតៃវ៉ាន់ ដើម្បីបង្ហាញស្នាដៃ, សមត្ថភាព និងបង្កើនទំនាក់ទំនងល្អរវាងជនមានពិការភាពកម្ពុជា ជាមួយនឹងជនមានពិការភាពមកពីប្រទេសផ្សេងៗ ទៀត នៅលើសាកលលោក។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ជនមានពិការភាពនាពេលនេះ មានការចូលរួមពីជនមានពិការភាព ជិត៤០០នាក់ រួមនឹងសាធារណជនយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើនៅរមណីយដ្ឋានវត្តភ្នំ ជាបេះដូងនៃរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។

ចុះផ្សាយ: ថ្ងៃទី24 ខែ01 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបញ្ជាក់ជំហរឲ្យដឹងថា នៅឆ្នាំ២០១៨នេះ របាយការណ៍អនុសញ្ញា ស្តីពីសិទ្ធិជនពិការ នឹងបានទៅដល់ដៃ គណៈកម្មការសិទ្ធិជនពិការ នៃអង្គការសហប្រជាជាតិ។ ឯកឧត្តម ឯម ច័ន្ទមករា ជឿជាក់ថា នៅពេលដែលកម្ពុជា បានដាក់របាយការណ៍នេះ អង្គការសហប្រជាជាតិ នឹងមានការពេញចិត្តច្រើន ក្នុងការ បំពេញកាតព្វកិច្ច នៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ។

ចុះផ្សាយ: ថ្ងៃទី18 ខែ12 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការតំណាងឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសនៅចំពោះមុខសាធារណជនយ៉ាងច្រើនកុះករ នៅក្នុងផ្សារទំនើបអ៉ីអនម៉ល ដោយស្នើឲ្យប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង និងដើម្បីជាការឲ្យតម្លៃចំពោះជនមានពិការភាពវិញ។ 

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសតាមរយៈសារព័ត៌មាន Fresh News ថ្កោលទោសយ៉ាងដាច់អហង្ការ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើដាច់ក នៅខេត្តកំពត។ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ទង្វើរបស់ជនដៃដល់រូបនេះ គឺជាអំពើព្រៃផ្សៃ និងសាហាវបំផុត មិនអាចលើកលែងទោសឲ្យបានឡើយ។

ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ត្រូវបានលុបចោលនូវចំណុចរើសអើងជនពិការត្រង់ឃ្លា «បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់»។ នេះជាការថ្លែងការរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅចំពោះមុខប្រតិភូប្រមាណជាង៣០០នាក់ មកពីតំបន់អាសុីនិងប៉ាសុីភិច។

 ភាសាខ្មែរ
ភាសាខ្មែរ English
English



