សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី25 ខែ02 ឆ្នាំ2019
សិក្ខាសាលាពិគ្រោះយោបល់លើសកម្មភាពជាអាទិភាព ទាក់ទងនឹងផ្នែកពិការភាពសម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ហៅកាត់ថា ACCESS) ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយនឹងកម្មវិធី ACCESS នៅព្រឹកថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។

ចុះផ្សាយ: ថ្ងៃទី17 ខែ12 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កម្ពុជា បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ជនមានពិការភាព បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៍ដោយ។

ចុះផ្សាយ: ថ្ងៃទី12 ខែ12 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវសារជាថ្មីចំពោះក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ វិស័យ ឯកជន និងសង្គមស៊ីវិលទាំងអស់ សូមបន្តរួមគ្នាជួយដល់រដ្ឋាភិបាល ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ក្រោយការអនុម័តឲ្យទទួលបានជោគជ័យនាពេលខាងមុខ។

ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2018
២០១៨ គឺជាឆ្នាំដែលមានវឌ្ឍនភាពខ្លាំងក្លា ទាំងផ្នែកសិទ្ធិសេរីភាព សេដ្ឋកិច្ច ការងារ សង្គមកិច្ច អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយការរើសអើងចំពោះជនដែលមានពិការភាពត្រូវបានកាត់បន្ថយយ៉ាងច្រើន ហើយជនមានពិការភាពជិត ១ ម៉ឺននាក់ត្រូវបានជ្រើសរើសចូលបម្រើការទាំងក្នុងស្ថាប័នរដ្ឋ និង ស្ថាប័នឯកជន ក្នុងនោះ បងប្អូនមានពិការភាពខ្លះក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នទាំងនោះទៀតផង 

 ភាសាខ្មែរ
ភាសាខ្មែរ English
English




