សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី16 ខែ10 ឆ្នាំ2018
អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានក្រើនរំឭកអំពីភាសាសញ្ញថា  នៅតាមស្ថាប័នផ្សព្វផ្សាយព័ត៌មាន ជាពិសេសទូរទស្សន៍ កន្លែងធ្វើការទាំងស្ថាប័នរដ្ឋ និង ឯកជន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព តាមគ្រួសារ និង សហគមន៍ ក៏ដូចជាក្នុងជំនួបនានា មានសិក្ខាសាលា និង សន្និសីទ ជាដើម គប្បីបញ្ចូលឱ្យមានភាសាសញ្ញា ឬ ដាក់ឱ្យមានអ្នកបកប្រែភាសាសញ្ញា ឱ្យបានច្រើនតាមដែលអាចដើម្បីផ្តល់លទ្ធភាពដល់មនុស្សគ-ថ្លង់ អាចប្រើប្រាស់ និង យល់បានដូចមនុស្សទូទៅដែរ  ។

ចុះផ្សាយ: ថ្ងៃទី13 ខែ09 ឆ្នាំ2018
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ផ្នែកទាំងអស់ឲ្យខិតខំពង្រឹងសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឲ្យខ្លាំងក្លាជាងមុនសំដៅ ធ្វើយ៉ាងណាឲ្យអនុវត្តការងារ និងលទ្ធផលនៅក្នុងអាណត្តិថ្មីនេះល្អប្រសើរជាងអាណត្តិមុន។

ចុះផ្សាយ: ថ្ងៃទី15 ខែ06 ឆ្នាំ2018
ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាលជាច្រើននៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិជនមានពិការភាព ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិពីគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាពដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាលភាពជនមានពិការភាព។

ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2018
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយុវជនពិការ ចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៦

 ភាសាខ្មែរ
ភាសាខ្មែរ English
English




