សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី01 ខែ02 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឲ្យដឹងថា សម្រាប់ការផ្តល់រទេះជូនជនពិការក្រៅប្រទេស ធ្វើឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយអង្គការ JICA នេះ គឺកុមារពិការ និងក្រុមគ្រួសារនៅតាមសហគមន៍ភាគច្រើនលើសលប់ មានការពេញចិត្តជាខ្លាំង ចំពោះរទេះ និងសំភារៈសំលេងឈរទាំងនេះ ពីព្រោះវាមានលក្ខពៈស្អាត ទាក់ទាញ ស្រាល ងាយស្រួលក្នុងការប្រើប្រាស់ និងអាចបត់បែន បានក្នុងពេលធ្វើដំណើរ។

ចុះផ្សាយ: ថ្ងៃទី23 ខែ01 ឆ្នាំ2017
កម្មវិធីផ្សព្វផ្សាយការផ្តល់អាហារូបករណទៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០១៨ ដល់មន្ត្រីរាជការមានពិការភាពកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋនិង បុគ្គលិកមានពិការភាពនៅវិស័យឯកជន

ចុះផ្សាយ: ថ្ងៃទី12 ខែ01 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ និងជាប្រធានសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ផ្តល់សេវាសង្គមកិច្ចដល់ជនពិការ ជនរងគ្រោះ ក្នុងសង្គម ប្រកបដោយសមធម៌ ស្មើភាព ស្មើសិទ្ធិ តាមរយៈការរៀបចំ ការអនុម័ត និងការដាក់ឲ្យប្រើប្រាស់ច្បាប់ គោលនយោបាយ និងលិខិបដ្ឋានគិតយុត្តជាតិ អន្តរជាតិ។

ចុះផ្សាយ: ថ្ងៃទី27 ខែ12 ឆ្នាំ2016
(សៀមរាប)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងឲ្យដឹងថា ដើម្បីសម្រេចទិសដៅការងារ ឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព ត្រូវឈរលើកត្តាសំខាន់ៗចំនួន៤ចំណុច។

ចុះផ្សាយ: ថ្ងៃទី15 ខែ12 ឆ្នាំ2016
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជេីញចូលរួមក្នុងកម្មវិធីរត់ប្រណាំងដេីម្បីសង្គមមួយគ្មានពិការភាព ដែលបានសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការដៃគូ វិស័យឯកជន ដេីម្បីអបអរទិវាជនពិការកម្ពុជា ខួបលេីកទី១៨ និងទិវាជនពិការអន្តរជាតិ ខួបលេីកទី៣៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួមប្រមាណជាង ១៥០០នាក់។

ភាសាខ្មែរ
English



