រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯកឧត្តម វង សូត៖ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ អាចទៅទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង
ឯកឧត្តម វង សូត៖ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ អាចទៅទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង
ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ទៅលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិថា ក្រសួងសង្គមកិច្ច បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយបានធ្វើការកែសម្រួល នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងការផ្តល់នូវសេវាសុខភាពដល់ជនអនាថា ជនវិកលចរិតជាដើម ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)។ អង្គការសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត អាចទៅទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលនេះ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យដ៏មានប្រជាប្រិយរបស់ក្រសួងសង្គមកិច្ច ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាស្ត្រីទី១នៃកម្ពុជា ដែលស្រលាញ់ជនពិការស្មើជីវិត!
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាស្ត្រីទី១នៃកម្ពុជា ដែលស្រលាញ់ជនពិការស្មើជីវិត!
ចុះផ្សាយ: ថ្ងៃទី04 ខែ10 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធី «សម្ពោធដាក់ឲ្យអនុវត្តគម្រោង និងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការដាក់សេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា» នៅភោជនីដ្ឋានទន្លេបាសាក់២ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពី គណៈអភិបាលរង នៃគណៈអភិបាលរាជធានីខេត្តទាំង២៥ ប្រធានមន្ទីរសង្គមកិច្ចទាំង២៥រាជធានី-ខេត្ត និងអង្គការសង្គមស៊ីវិល ជនពិការសរុប១០០នាក់ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើបរិយាបនជនពិការ​ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើបរិយាបនជនពិការ​ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល
ចុះផ្សាយ: ថ្ងៃទី27 ខែ09 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថាការ ធ្វើបរិយាបនជនពិការ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល ហើយវិស័យពិការភាពមាន ការរីកចម្រើនគួរឲ្យគាត់សម្គាល់នៅក្នុងអាណត្តិទី៥នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដូច្នេះគ្រប់ក្រសួង ស្ថាប័ន មានការយកចិត្តទុកដាក់ និងបានគិតគូ អំពីសុខមាលភាពរបស់ជនពិការ ដោយមិនទុកជនពិការ ដាច់ដោយឡែកនោះទេ។
ឯកឧត្តមរដ្ឋមន្ដ្រី វង សូត៖ ការចូលរួមរបស់ជនពិការ គឺជាការចូលរួម ដ៏មានសារៈប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ
ឯកឧត្តមរដ្ឋមន្ដ្រី វង សូត៖ ការចូលរួមរបស់ជនពិការ គឺជាការចូលរួម ដ៏មានសារៈប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ
ចុះផ្សាយ: ថ្ងៃទី22 ខែ09 ឆ្នាំ2016
ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានទទួលស្គាល់ ការចូលរួមរបស់ជនពិការ គឺជាការចូលរួម ដ៏មានសារៈប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ ព្រោះកាលណា បើយើងអាចវិនិយោគលើជនពិការបាន នោះមានន័យថា ប្រទេសជាតិរបស់យើង គឺសំបូរទៅដោយធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើទីផ្សារទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ»។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ៖ យើងគួរវិនិយោគទុនលើជនពិការ ព្រោះជនពិការជាអតិថិជនមានសក្ដានុពល
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ៖ យើងគួរវិនិយោគទុនលើជនពិការ ព្រោះជនពិការជាអតិថិជនមានសក្ដានុពល
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ទាំងអស់គ្នា គួរវិនិយោគទុនលើជនពិការ ព្រោះជនពិការ ក៏ជាអតិថិជនដែលមានសក្ដានុពល មួយដែរហើយបច្ចុប្បន្ននេះ ជនពិការមានរហូតដល់ ជាង៥០ម៉ឺននាក់ ដូច្នេះចំបាច់ឲ្យទាំងអស់គ្នា សហការរួមគ្នាផ្ដល់សេវា ដល់ជនពិការដូចជនមិនពិការផងដែរ ដូចជាការបង្កលក្ខណៈងាយស្រួលដល់ជនពិការ ដែលមានជម្រាលចេញ ចូលដោយគ្មានឧបសគ្គរារាំង ចំណតយានយន្តពិសេស របស់ជនពិការ និងបន្ទប់ទឹកមានធ្នាក់ដៃ ដើម្បីជនពិការអាចប្រើប្រាស់បាន។
ដៃគូរបស់យើង