សកម្មភាពរបស់ ក.ស.ជ

ចុះផ្សាយ: ថ្ងៃទី20 ខែ07 ឆ្នាំ2016
កម្រងសេវាកម្មពិការភាព តាមប្រព័ន្ធអេឡិចត្រូឡិចដំបូងបំផុត នៅកម្ពុជាត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ណែនាំនៃ ការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការនិងពិធីប្រកាស ដាក់ឱ្យប្រើជាផ្លូវការកម្រង សេវាកម្មពិការភាពតាម ប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ វិស័យពិការភាព អភិបាលរង រាជធានី ខេត្តទាំង២៥ ដែលជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ព្រមទាំងជនពិការសរុបចំនួន១៧០នាក់។

ចុះផ្សាយ: ថ្ងៃទី05 ខែ07 ឆ្នាំ2016
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញបំណងចង់ឃើញវិស័យឯកជននៅកម្ពុជា ចូលរួមផ្តល់ឱកាសការងារជូនជនពិការឲ្យបានកាន់តែច្រើន ដូចក្រុមហ៊ុនឯកជននានានៅក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ជីវភាព ជនពិការឲ្យ កាន់តែល្អប្រសើរ។

ចុះផ្សាយ: ថ្ងៃទី15 ខែ06 ឆ្នាំ2016
សន្និសីទលើកទី៩ នៃរដ្ឋជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នៅបុរីញ៉ូយក សហរដ្ឋអាមេរិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦។

ចុះផ្សាយ: ថ្ងៃទី08 ខែ06 ឆ្នាំ2016
ការថ្លែងរបស់ឯកឧត្តម ឯម ច័ន្ទមករា យ៉ាងដូចច្នេះត្រូវបានធ្វើឡើង នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលើការពិនិត្យឡើងវិញ លើប្រកាសអន្តរក្រសួងស្តីពី «ការកំណត់លក្ខណវិនិច្ឆ័យ ប្រភេទ និងកម្រិតពិការភាព» នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ឺនធឺកុងទីណង់តាល់ ដោយមានការចូលរួមជាអធិបតីពីលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហេង តៃគ្រី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងជនពិការសរុបចំនួន6០នាក់។

ចុះផ្សាយ: ថ្ងៃទី07 ខែ06 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា ដែលជាអ្នកទទួលបន្ទុកជួយសម្របសម្រួលកិច្ចការងារពិការភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលគេតែងតែឃើញថាចេះតែឈឺឆ្អើរអំពីការងារពិការភាពនោះ បានថ្លែងថា៖ បើទោះបើជាមតិសាធារណៈជនមួយចំនួនតូចមិនពេញចិត្ត នឹងចំណាត់ការយើងក៏ដោយក៏យើងបេ្តជ្ញាចិត្តខំប្រឹង មិនឲ្យជនពិការឲ្យក្លាយទៅជាជនរងគ្រោះ និងជាអ្នកសុំទានជាដាច់ខាត!

ភាសាខ្មែរ
English



