កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីស្តីការក្រសួងការងារ ៖ ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក.ស.ជ. ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអ.ក.ស.ជ. បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹង និងបង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងគោលនយោបាយជាអាទិភាព ទិសដៅជាយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនានារបស់ជាតិ ក្នុងការជំរុញ និងលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា ជាពិសេសធានាបាននូវបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបប្រមាណ ៤២នាក់ (ស្រី ១១នាក់ ជនមានពិការភាព ២នាក់)៕ Join Us: https://t.me/DACSGCambodia




















ភាសាខ្មែរ
English



