កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ចុះផ្សាយ: ថ្ងៃទី19 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទីស្តីការគណៈរដ្ឋមន្ត្រី ៖ ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក.ស.ជ. ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអ.ក.ស.ជ. បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រោមអធិបតីភាព ឯកឧត្ដម កៅ មួយថង អគ្គលេខាធិការរង និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹង និងបង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងគោលនយោបាយជាអាទិភាព ទិសដៅជាយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនានារបស់ជាតិ ក្នុងការជំរុញ និងលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា ជាពិសេសធានាបាននូវបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សរុប ១០នាក់ នាក់ (ស្រី ២នាក់ ជនមានពិការភាព ២នាក់)៕ Join Us: https://t.me/DACSGCambodia











ភាសាខ្មែរ
English



