រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ចុះផ្សាយ: ថ្ងៃទី19 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ

ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ

ទីស្តីការក្រសួងមុខងារសាធារណៈ ៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ និងអ្នកពាក់ព័ន្ធ។

ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបចំនួន ២០នាក់ (ស្រី ៩នាក់) នៅសាលប្រជុំបន្ទប់នាងអំ ទីស្តីការក្រសួងមុខងារសាធារណៈ។

សូចនាករដែលពាក់ព័ន្ធនឹងក្រសួងមុខងារសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានដូចជា៖ 
១. ចំនួនជនមានពិការភាពដែលជាមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកមន្រ្តីរាជការស៊ីវិល
២. ចំនួនសរុបអគារដែលផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំផាសុកវត្ថុ
៣. ទំហំកញ្ចប់ថវិកាប្រចាំឆ្នាំដែលបានគ្រោងសម្រាប់បរិយាបន្នពិការភាព
៤. ទំហំកញ្ចប់ថវិកាដែលបានចំណាយជាក់ស្តែងប្រចាំឆ្នាំសម្រាប់បរិយាបន្នពិការភាព ត្រូវបានផ្សព្វផ្សាយនិងជំរុញឱ្យអនុវត្តតាមរយៈក្រុមការងារសកម្មភាពជនពិការរបស់ក្រសួងមុខងារសាធារណៈ៕

Join Us: https://t.me/DACSGCambodia


















ដៃគូរបស់យើង