រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ចុះផ្សាយ: ថ្ងៃទី19 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី

ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី ÷ ដោយមានការចាត់តាំងពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ «Regional Consumer Association Workshop» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Double Tree ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សិក្ខាសាលានេះរៀបចំដោយអង្គការ The Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន និងអ្នកពាក់ព័ន្ធសរុបចំនួន ២៩នាក់ (ស្រី ១៥នាក់) ក្នុងគោលបំណងសម្រួលដល់ការពិភាក្សាលើប្រធានបទសំខាន់ៗស្តីពីការការពារអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ការចែករំលែកការអនុវត្តល្អៗរវាងអង្គការផ្សេងៗនៅក្នុងនិងក្រៅអាស៊ាន និងបម្រើជាវេទិកាមួយដើម្បីវាយតម្លៃលទ្ធផលនៃគម្រោង PROTECT II ដើម្បីប្រមូលទស្សនៈជាច្រើនពីដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសលើការតស៊ូមតិអ្នកប្រើប្រាស់ ការអនុវត្តអាជីវកម្មបែបរួមបញ្ចូល និងប្រធានបទសំខាន់ៗផ្សេងទៀត ក៏ដូចជាការចូលរួមជាផ្នែកមួយនៃការវាយតម្លៃ PROTECT II ដើម្បីផ្តល់មតិកែលម្អទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយគម្រោង ឬធាតុចូលទូទៅលើដំណើរការការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសនិងតំបន់៕

Join Us: https://t.me/DACSGCambodia



























ដៃគូរបស់យើង