រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ស្តី​ពី​ការ​ពិ​និត្យ​មើល​ឡើង​វិញ​ចុង​ក្រោយ​នៃ​ការ​អនុវត្តន៍​ទសវត្ស​ជន​ពិ​ការ​នៃ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០០៣-២០១២

ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2012

 ក្នុងរយ:ពេលបំពេញទស្សនកិច្ចជាផ្លូវការពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅទីក្រុងអ៊ីឈាន់ សាធារណ:រដ្ឋកូរ៉េ គណ:ប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំអន្តររដ្ឋាភិបាលជាន់ខ្ពស់ស្តីពីការពិនិត្យមើលឡើងវិញចុងក្រោយនៃការអនុវត្តទសវត្សជនពិការនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០០៣-២០១២ ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ  ហៅកាត់ យូអ៊ិនអេស្កាប់ សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងនៃសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី ស្តីពីទសវត្សជនពិការនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ នៃយុទ្ធសាស្រ្ត ទីក្រុងអ៊ីឈាន់ ក្រោមទិសស្លោក “ធ្វើឱ្យក្លាយជាការពិត សម្រាប់ជនពិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វ៉ុង ស៊ីក នាយករដ្ឋមន្ត្រី នៃសាធារណ:រដ្ឋកូរ៉េ នាមជ្ឍមណ្ឌលសង់ដូខុនវិនស៊ា ក្នុងទីក្រុងអ៊ីឈាន់ សាធារណ:រដ្ឋកូរ៉េ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់រដ្ឋមន្ត្រីចំនួន១៧ប្រទេស តំណាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចំនួន៣៧ប្រទេស និងតំណាងអង្គការសង្គមស៊ីវិលចំនួន៤៧ មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានមានមតិក្នុងកិច្ចប្រជុំតាមរយ:ការបញ្ចាំងវីដេអូថា មានពាក់កណ្តាលប្រទេសក្នុងតំបន់បានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ ដែលជាភារ:កិច្ចសម្រាប់យើងទាំងអស់គ្នាក្នុងការផ្តល់សិទ្ធិយ៉ាងពេញលេញសម្រាប់ជនពិការនៅក្នុងសង្គមជាតិ។

ទោះបីជាប្រទេសទាំងនោះ បានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការហើយក៏ដោយ និងប្រទេសមួយចំនួននៅមិនទាន់បានផ្តល់សច្ចាប័ន ក៏យើងនៅរួមគ្នាធ្វើសេចក្តីប្រកាសទសវត្សជនពិការនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ នៃយុទ្ធសាស្រ្តទីក្រុងអ៊ីឈាន់ ដើម្បីបង្ហាញនូវគោលដៅមួយចំនួនទៀតរបស់ជនពិការ សម្រាប់ពង្រឹងថាមពល និងសមត្ថភាពពួកគេ តាមរយៈការប្រកាស និងអនុវត្តទស្សនវិស័យផ្នែកពិការភាព ទៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីពិការភាព នឹងការអភិវឌ្ឍ ដែលគ្រោងធ្វើនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិចនាពេលខាងមុខ ដើម្បីបញ្ជូលក្នុងរបៀបវារៈអភិវឌ្ឍពិភពលោក ២០១៥។

ឯកឧត្តម គីម វ៉ុង ស៊ីក នាយករដ្ឋមន្ត្រី សាធារណ:រដ្ឋកូរ៉េបានមានប្រសាសន៍ថា ក្នុងឱកាសបើកកិច្ចប្រជុំអន្តររដ្ឋាភិបាលជាន់ខ្ពស់ស្តីពីការពិនិត្យមើលឡើងវិញចុងក្រោយនៃការអនុវត្តទសវត្សជនពិការនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០០៣-២០១២ថា ដើម្បីចូលរួមការពារ និងធានានូវកិត្តិយស សេចក្តីថ្លៃថ្នូ និងសារ:សំខាន់នៃសិទ្ធិរបស់ជនពិការដែលមិនអាចដកហូតបាន គឺយើងត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គម ពីរដ្ឋាភិបាល ទៅអ្នកវិនិយោគទុន ទៅជនពិការ និងពីជនពិការទៅខ្លួនគេផ្ទាល់។

កិច្ចប្រជុំនេះមានគោលបំនងសំខាន់ គឺរំពឹងទុកការអនុម័តយុទ្ធសាស្រ្តទីក្រុងអ៊ីឈាន់ ដោយសមាជិករដ្ឋជាភាគីដើម្បីអនុវត្តនូវទសវត្សរបស់ជនពិការ។ សេចក្តីប្រកាសទសវត្សជនពិការថ្មីនេះ នឹងជម្រុញឱ្យប្រសើរឡើងថែមទៀត ដើម្បីជាផ្លូវសម្រាប់រួមបញ្ចូលគ្នានូវទស្សនវិស័យផ្នែកពិការភាពទៅក្នុងថ្នាក់ជាតិ ថ្នាក់អនុតំបន់ ថ្នាក់តំបន់ ដើម្បីអភិវឌ្ឍរបៀបវារៈជុំវិញតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ចូលរួមថ្លែងទៅកាន់កិច្ចប្រជុំអន្តររដ្ឋាភិបាលជាន់ខ្ពស់នេះឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងថា កិច្ចប្រជុំនេះគឺជាឱកាសមួយដ៍ល្អសម្រាប់យើងទាំងអស់គ្នា ជាពិសេសអង្គការតំណាងជនពិការ អង្គការសង្គមស៊ីវិល និងជនពិការ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តក្របខណ្ឌការងារសហស្សវត្សរ៍ ប៊ីវ៉ាកូ សម្រាប់សកម្មភាព និងប៊ីវ៉ាកូ បូក៥ ឆ្ពោះទៅរកការដាក់បញ្ចូលដោយគ្មានឧបសគ្គរារាំង និងផ្អែកលើសិទ្ធិជាមូលដ្ឋានសម្រាប់ជនពិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក និងដាក់ចេញនូវក្របខណ្ឌការងារថ្មី ដើម្បីលើកកម្ពស់ និងការពារសិទ្ធិជនពិការ ទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ។

តាមរយៈកិច្ចប្រជុំនេះ យើងទាំងអស់គ្នានឺងកំណត់នូវបញ្ហា ឧបសគ្គ និងដំណោះស្រាយដើម្បីធានា និងលើកកម្ពស់ការទទួលស្គាល់យ៉ាងពេញលេញនូវសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋានសម្រាប់ជនពិការដោយគ្មានការរើសអើង។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទិ្ធជនពិការ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ និងបានបង្កើតយន្តការដើម្បីអនុវត្តអនុសញ្ញានេះ។ក្នុងគំនិតផ្តួតផ្តើមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា នឺងរៀបចំ និងអនុម័តនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨ ក៍ដូចជាលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងពិការភាព ហើយនឹងធ្វើការពិចារណាក្នុងការបង្កើត និងដំណើរការយន្តការបង្គោលមួយ ដែលមានតូនាទីភារកិច្ចដឹកនាំអនុវត្តអនុសញ្ញស្តីពីសិទ្ធិជនពិការ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងតំណាងជនពិការ នឹងត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងដំណើរការផ្តួចផ្តើម និងអនុវត្តគោលនយោបាយនានាទាក់ទងនឹងពិការភាព។

កិច្ចប្រជុំអន្តររដ្ឋាភិបាលជាន់ខ្ពស់ បានសម្រេចឯកភាពជារួមនូវសេចក្តីព្រាង នៃសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី ស្តីពី  ទសវត្សជនពិការនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ នៃយុទ្ធសាស្រ្ត ទីក្រុងអ៊ីឈាន់ ធ្វើក្រោមទិសស្លោក “ធ្វើឱ្យក្លាយជាការពិត សម្រាប់ជនពិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលមានគោលដៅធំៗចំនួន១០។

ដៃគូរបស់យើង